កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងមេដឹកនាំសហរដ្ឋអាមេរិក-កូរ៉េខាងជើង នៅសិង្ហបុរីបានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។ កិច្ចប្រជុំអង្គុយទល់មុខគ្នារវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងអាចផ្ដល់សង្ឃឹមក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរដ៏ច្រើនទសវត្សរ៍។