ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាកាលពីថ្ងៃទី០៦ ខែ មេសា ឆ្នាំ ២០១៨ ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅក្នុងបរិវេណស្ថានទូតដោយមានការចូលរួមពីមន្រ្តីក្នុងនិងក្រៅស្រុកប្រមាណជិត៣០០នាក់។ ការប្រារព្ធពិធីនេះមានដូចជាការសម្តែងរបាំរស្មីដួងចន្ទ និងការលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ។ រូបភាពខាងក្រោមជាទិដ្ឋភាពទូទៅក្នុងពីធីនេះ។
កម្រងរូបភាព៖ «ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ»

១
លោកឯកអគ្គរដ្ឋទូត អនុទូត និងមន្រ្តីប្រចាំស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាធ្វើការអុជធូបបួងសួងក្នុងស្ថានទូតមុននឹងកម្មវិធីសូត្រមន្តចូលឆ្នាំថ្មីកាលពីថ្ងៃទី០៦ មេសា ២០១៨។(ទុំ ម្លិះ/VOA)

២
ភរិយារបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា អ្នកស្រី សុធី ហៃ ព្រមទាំងមន្រ្តីស្ថានទូតអាមេរិកប្រចាំកម្ពុជាកំពុងសម្តែងរបាំប្រពៃណីខ្មែរ ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងបរិវេណស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)

៣
លោកឯកអគ្គរដ្ឋទូត William Heidt និងភរិយាអ្នកស្រី Sothy Heidt ប្រគេនទេយ្យទានជូនព្រះសង្ឃនៅក្នុងការប្រារព្ធពិធីចូលឆ្នាំប្រពៃណីខ្មែរនៅស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា កាលពីថ្ងៃទី០៦ មេសា ២០១៨។(ទុំ ម្លិះ/VOA)

៤
ភរិយារបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា អ្នកស្រី សុធី ហៃ ព្រមទាំងមន្រ្តីស្ថានទូតអាមេរិកប្រចាំកម្ពុជាកំពុងសម្តែងរបាំប្រពៃណីខ្មែរ ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងបរិវេណស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)

៥
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងភរិយា ព្រមទាំងមន្រ្តីស្ថានទូតអាមេរិកប្រចាំកម្ពុជាកំពុងសម្តែងវគ្គមួយក្នុងរឿង «ទុំទាវ» ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងបរិវេណស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)

៦

៧
បុគ្គលិកស្ថានទូតអាមេរិកប្រចាំកម្ពុជា កំពុងអង្គុយសំពះសូត្រមន្ត ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងបរិវេណស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)

៨
មន្រ្តីស្ថានទូតអាមេរិកប្រចាំកម្ពុជាកំពុងលេងល្បែងប្រជាប្រិយបោះអង្គញ់ ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងបរិវេណស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)