ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ បានសម្ពោធគម្រោង «មជ្ឈមណ្ឌលSTEM» និងគម្រោង«អ្នកវិទ្យាសាស្ត្រតូច» ដើម្បីលើកកម្ពស់ការអប់រំផ្នែក STEMនៅកម្ពុជា។ ការអប់រំផ្នែក STEM សំដៅការសិក្សាមុខវិជ្ជាចំនួន៤ គឺវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាដែល កម្ពុជាត្រូវការជាចាំបាច់នាពេលខាងមុខ។