ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​អូបាម៉ា៖ «យើង​មិន​ខ្លាច​ឡើយ»


ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​និយាយ​នៅ​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រដ្ឋធានី​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី​ នា​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​និយាយ​នៅ​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រដ្ឋធានី​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី​ នា​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

លោក​ប្រធានាធិបតី​ស.រ.អា​បារ៉ាក់ អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​ទំនុក​ចិត្ត​ថា​ ស.រ.អា ​និង​ក្រុម​សម្ព័ន្ធមិត្ត​របស់​អាមេរិកាំង​នឹង​បំផ្លាញ​ពួក​សង្រ្គាម​សាសនា​រដ្ឋ​ឥស្លាម។​

ថ្លែង​នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី​ ដែល​នៅទី​នោះ​លោក​បាន​ចូលរួម​ក្នុង​សន្និសីទ​កំពូល​នៃ​សមាគមអាស៊ាន​ក្នុង​ក្រុង​គូឡាឡាំពួ ​លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ «សូម្បី​តែ​យើង​កំពុង​បំផ្លាញ​ពួក​រដ្ឋឥស្លាម​នៅលើ​សមរភូមិ ហើយ​យើង​នឹង​សម្រេច​ការ​បំផ្លាញ​នោះ​ក៏​ដោយ យើង​ក៏​នឹងយ​ក​មកវិញ​នូវ​ដែក​ដីដែល​ពួក​សកម្មប្រយុទ្ធ​នោះ​ឋិត​នៅនា​ពេល​បច្ចុប្បន្ន។ ​យើង​នឹង​កាត់ផ្តាច់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុម​នោះ ​យើង​នឹង​តាម​ប្រមាញ់មេដឹកនាំ​ក្រុម​នោះ យើង​នឹង​បំផ្លាញ​បណ្តាញ និងការ​ផ្គត់ផ្គង់​របស់​ក្រុម​នោះ​ ហើយ​យើង​នឹង​បំផ្លាញ​ក្រុម​នោះ​ដល់​ទី​បញ្ចប់​។ ហើយ​ទោះណា​ជា​យើងធ្វើដូច្នេះ​ក៏​ដោយ​ ក៏​យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ប្រជា​ថា​ យើង​មិន​បាត់បង់​សេចក្តី​ថ្លៃថ្នូរ និង​គោលការណ៍​របស់​យើង​ឡើយ»។

លោក​ប្រធានាធិបតី​បាន​ព្រមាន​អំពី​ការ​ទោរទន់​ទៅ​តាម​ការ​ភ័យខ្លាច​ ដោយ​លោកបាន​មានប្រសាសន៍​ថា​ «នេះ​ជា​កម្លាំង​ចម្បង​ដែល​ពួក​វា​មាន​លើយើង»។

លោកអូបាម៉ា​បាន​បន្ត​ថា «មធ្យោបាយ​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត» នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​ជ្រុល​និយមគឺ «ការ​និយាយ​ថា​យើង​មិន​ខ្លាចទេ»៕

XS
SM
MD
LG