លោកស្រី Kate Webb គឺជានាយកទីភ្នាក់ងារព័ត៌មាន(UPI)ប្រចាំទីក្រុងភ្នំពេញកាលពីឆ្នាំ១៩៧០ បន្ទាប់ពីលោកស្រីបានរាយការណ៍ពីសង្គ្រាមនៅវៀតណាមក្នុងចន្លោះឆ្នាំ១៩៦៧ និងឆ្នាំ១៩៦៩។ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៧១ លោកស្រី Kate Webb ត្រូវបានទាហានវៀតណាមខាងជើងនៅកម្ពុជាចាប់ខ្លួន។ លោកស្រីបានបំពេញការងារជាអ្នកយកព័ត៌មានឲ្យទីភ្នាក់ងារសារព័ត៌មានបារាំង (Agence France-Presse) រហូតដល់លោកស្រីចូលនិវត្តន៍កាលពីឆ្នាំ២០០១។ លោកស្រីត្រូវបានចាត់ទុកជាអ្នកឆ្លងឆ្លើយព័ត៌មានស្ត្រីដ៏ឆ្នើមម្នាក់អំពីសង្គ្រាមនៅវៀតណាម។ លោកស្រីបានទទួលមរណភាពកាលពីឆ្នាំ២០០៧ក្នុងវ័យ៦៤ឆ្នាំនៅប្រទេសអូស្ត្រាលី៕
កម្រងរូបភាព៖ លោកស្រី Kate Webb អ្នកឆ្លងឆ្លើយព័ត៌មានឆ្នើមក្នុងសម័យសង្គ្រាមវៀតណាម

១
ពលរដ្ឋហ្វីលីពីនធ្វើបាតុកម្មនៅមុខស្ថានទូតស.រ.អា.នៅរដ្ឋធានីម៉ានីល ប្រឆាំងនឹងទស្សនកិច្ចលើកទីមួយរបស់លោកប្រធានាធិបតីស.រ.អា. Donald Trump មកកាន់ប្រទេសហ្វីលីពីនដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១និងកិច្ចប្រជុំអាស៊ានអាមេរិក កាលពីថ្ងៃទី១០ វិច្ឆិកា ២០១៧ ពីរថ្ងៃមុននឹងការមកដល់របស់លោក។

២
លោកស្រី Kate Webb អង្គុយក្នុងអង្រឹង។ (Sylvana Foa/មជ្ឈមណ្ឌលឯកសារកម្ពុជា)

៣
លោកស្រី Kate Webb ជាមួយនឹងទាហាន និងអ្នកបើករថយន្តនៅពេលលោកស្រីចុះទៅយកព័ត៌មាន។ (Sylvana Foa/មជ្ឈមណ្ឌលឯកសារកម្ពុជា)

៤
លោកស្រី Kate Webb (ស្តាំ) ជាមួយនឹងលោក ឈីម សារ៉ាត់ អ្នកបើករថយន្តឲ្យលោកស្រីដែលត្រូវបានចាប់ខ្លួន ហើយសម្លាប់។ (Sylvana Foa/មជ្ឈមណ្ឌលឯកសារកម្ពុជា)