វត្តអារាមនានានៅទូទាំងប្រទេស កំពុងរៀបចំខ្លួន ដើម្បីទទួលពុទ្ធសាសនិក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឱ្យពួកគេយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ឧទិសកុសលដល់ជីដូនជីតារបស់ពួកគេដែលបានចែកឋានទៅ។ ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី០១រោច ស្អែកនេះរហូតដល់ ថ្ងៃទី១៥រោច ខែភទ្របទ (ថ្ងៃទី ២៨ ដល់ថ្ងៃទី១២ ខែកញ្ញា)។
កម្រងរូបភាព៖ ការរៀបចំត្រៀមពិធីបុណ្យភ្ជុំបិណ្ឌ

១
ព្រះសង្ឃនិងអ្នកស្នាក់អាស្រ័យនៅវត្តលង្កាព្រះកុសុមារាម (ហៅវត្តលង្កា) កំពុងរៀបចំនិងបោសសម្អាតបរិវេណវត្ត សាលាឆាន់ និងព្រះវិហារ ដើម្បីទទួលប្រជាពលរដ្ឋដែលកាន់ព្រះពុទ្ធសាសនាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃស្អែក ទី២៨ ខែកញ្ញាតទៅ។ (ស៊ូ ពិសែន/VOA)

២

៣
បដាអក្សរបង្ហាញអំពីការចាប់ផ្តើមពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានដាក់នៅតាមខ្លោងទ្វារវត្តលង្កា ក្នុងប្រទេសកម្ពុជា។ (ស៊ូ ពិសែន/VOA)

៤
បដាអក្សរបុណ្យភ្ចុំបិណ្ឌ ត្រូវបានដាក់នៅខ្លោងទ្វារវត្តញាណរង្សី ដែលស្ថិតនៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ (ប៊ុន ប៉េងហ៊ុយ/VOA)

៥
ទិដ្ឋភាពនៃការរៀបចំសម្រាប់ពិធីភ្ជុំបិណ្ឌរបស់វត្តញាណរង្សី ដែលស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ (ប៊ុន ប៉េងហ៊ុយ/VOA)

៦